ភ្នំពេញ៖ បុរស ២នាក់ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី បានរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក នៅខេត្តព្រៃវែង កាលថ្ងៃទី៣ សីហា ត្រូវបានកម្លាំងសមត្ថកិច្ចនៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្រាវជ្រាវរកឃើញធ្វើការអប់រំណែនាំ និងក៏បាននាំខ្លួនត្រឡប់ មកកន្លែងធ្វើចត្តាឡីស័កវិញ ។
បុរសទាំង ២នាក់នេះមានឈ្មោះ ទី១. កំសត់ វិស័យ អាយុ២១ឆ្នាំ និងទី២. ចន កំសាន អាយុ៣២ឆ្នាំ ។
សូមរំលឹកថា បុរសទាំង ២នាក់នេះ បានត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។ ពួកគេត្រូវបានមន្ដ្រីសុខាភិបាល យកសំណាកទៅពិនិត្យចំនួន ៣លើកមកហើយ ពោលនៅថ្ងៃទី២៣, ២៦, ២៩កន្លងទៅ ហើយនៅថ្ងៃទី៦ ខែសីហា នឹងត្រូវយកសំណាកទៅពិនិត្យបន្ដទៀត ប៉ុន្ដែស្រាប់តែពួកគេរត់ចេញ នៅថ្ងៃនេះតែម្ដង ។
សូមបញ្ជាក់ផងដែរថា កាលពីកន្លងទៅថ្មីៗនេះ ក៏ធ្លាប់មានករណី ស្ត្រីខ្មែរអាមេរិកាំងម្នាក់ លួចរត់ចេញពីមណ្ឌល ធ្វើចត្ដាឡីស័កដែរ ប៉ុន្ដែត្រូវសមត្ថកិច្ចរកឃើញ និងនាំមកបន្ដតាមដានសុខភាពវិញ រហូតដល់ថ្ងៃកំណត់ទើបអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ ៕