ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៤នាក់ (ស្រី២នាក់)បានស្លាប់ របួសធ្ងន់ ១៥នាក់ (ស្រី២នាក់) និងរបួសស្រាល ៧នាក់(ស្រី២នាក់) នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅទូទាំងប្រទេសថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ សីហា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន២៦នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន១៤លើក ៕