ភ្នំពេញ៖ ជនសង្ស័យចំនួន ១៩នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៩ករណីទូទាំងប្រទេស នៅថ្ងៃទី៣ ខែសីហា ។ ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន១៦នាក់ និងប្រើប្រាស់ ១៥នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៩០១,៥៩ក្រាម និង២កញ្ចប់តូច ។
+លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៥អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៨០៧,៣៧ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ចាប់យកIce ០,៥៦ក្រាម។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៦ក្រាម។ ៤ / ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ២,១៣ក្រាម។ ៥ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ២កញ្ចប់តូច។
-កងរាជអាវុធហត្ថ ២អង្គភាព៖ ១ / រតនគិរី៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៦៣,១៤ក្រាម។ ២ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៩,៥៦ក្រាម ៕