នៅចាំអីទៀត! មន្ត្រីជំនាញព្រំដែន ប្រកាសចែកសៀវភៅទាក់ទងរឿងរ៉ាវ ព្រំដែនកម្ពុជា-វៀតណាម ដោយឥតគិតថ្លៃ

0

ភ្នំពេញ៖ លោកស្រី កុយ ពិសី អនុប្រធានអចិន្រ្តៃយ៍លេខាធិការ រដ្ឋានអាជ្ញាធរជាតិទទួល បន្ទុកកិច្ចការព្រំដែន​ បានប្រកាសចែកសៀវភៅ ៤​ក្បាល ពាក់ព័ន្ធនឹងរឿងរ៉ាវ សាវតា និងការចរចាររកដំណោះស្រាយ ព្រំដែនកម្ពុជា ជាមួយនឹងវៀតណាម» ដោយឥតគិតថ្លៃ ។

លោកស្រី កុយ ពិសី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣០ កក្កដានេះថា «សូមបងប្អូន កូនក្មួយដែលចង់ជ្រាបច្បាស់បន្ថែមស្តីពី «រឿងរាវ សាវតា និងការចរចារកដំណោះស្រាយព្រំដែនកម្ពុជា ជាមួយនឹងវៀតណាម សូមអញ្ជើញមកយកសៀវភៅ ដែលខ្ញុំបង្ហាញជូនទៅនេះដោយឥតគិតថ្លៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ជាន់ទី៥ អគារមិត្តភាព រាល់ម៉ោងធ្វើការ។ មានតែចំណេះដឹងពិតប្រាកដទេ ដែលអាចជួយឱ្យបងប្អូន កូនក្មួយ ចេញផុតពីការបោកប្រាស់ ភូតកុហកពីជនអគតិបាន» ។

ឯកសារពាក់ព័ន្ធទៅនឹង ដំណោះស្រាយព្រំដែន ដែលប្រកាសផ្ដល់ជូន ដោយអនុប្រធានអចិន្រ្តៃយ៍ លេខាធិការរដ្ឋានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន​ នាពេលនេះរួមមាន៖

១.បទអន្តរាគមន៍ និងសេចក្តីអត្ថាធិប្បាយរបស់ សម្ដេចតេជោ ហ៊ុន សែន ស្ដីពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២.សេចក្តីថ្លែងការណ៍ និងការអត្ថាធិប្បាយរបស់ សម្ដេចតេជោ ហ៊ុន សែន ដើម្បីផ្ដល់នូវការបំភ្លឺជូនដល់ជនរួមជាតិកម្ពុជា ស្ដីពីផែនទីព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

៣.អត្ថបទគោលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អធិប្បាយ ផ្តល់ការបំភ្លឺ ស្តីពី «ការងារបោះបង្គោលខណ្ខសីមា ព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

៤.សៀវភៅ បទអន្តរាគមន៍របស់ សម្ដេច សុខ អាន ស្តីពី «បញ្ហាសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងជុំវិញបញ្ហាព្រំដែនទឹក រវាងកម្ពុជា-វៀតណាម» ៕