ចិនស៊ីចិន៖ ឃាត់ខ្លួនជនសង្ស័យ ២នាក់ករណីបង្ខាំង មនុស្ស និងជំរិតទារប្រាក់

0

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១ និង០០នាទី ប៉ុស្តិ៍នគរបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ជំរិតទាប្រាក់ នៅចំណុចក្នុងផ្ទះវីឡា លេខ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យ០២នាក់រួមមាន៖
១-ឈ្មោះ JIANG LIANG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មានស្នាក់នៅក្នុងផ្ទះវីឡាលេខ១០០៧បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EB4811177 (គ្មានសារធាតុញៀន)

២-ឈ្មោះ DENG ZHONGHENG ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅក្នុងផ្ទះវីឡាលេខ ១០០៧ បុរីឡារ៉ែន ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កានើលិខិតឆ្លងដែនលេខ EE3692595 (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពចាប់បង្ខាំង មនុស្សជំរិតទាប្រាក់ពីជនរងគ្រោះ០៣នាក់ ៖

១-ឈ្មោះ HE LANG ភេទប្រុស អាយុ២១ឆ្នាំជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន)

២-ឈ្មោះ YANG XUELIN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួលផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន)

៣-ឈ្មោះ LISHIJIE ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកសណ្ឋាគារណានហៃ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ក្រុងព្រះស៊ីហនុ (បាត់លិខិតឆ្លងដែន) ។

សម្ភារៈបាត់បងលុយដុល្លា២០០០០០យ័ន ,សម្ភារៈបន្សល់ទុក ខ្នោះដៃ០៥គូ , ម៉ាសបិទមុខ២ , ដំបងឆក់២ , កាំ បិតចុងស្រួច១ , ដំបងរលាស់១ , ស្កុត១ដុំ , លិខិតឆ្លងដែន៤ក្បាល , ទូរស្ទ័ដៃ១០គ្រឿង , ប្រដាប់កោពុកម៉ាត់២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕