ពាក់ដល់ផ្កាយ២ នៅតែមិនចេះ បែងចែកខុសត្រូវ (វីដេអូ)

0

ភ្នំពេញ៖ លោក យឹម វុទ្ធី ដែលគេស្គាល់ថា មានឋានៈឧត្ដមសេនីយ៍ទោ (ផ្កាយ២) បានប្តឹងលោកយាយ ជង សៀមឆេង អាយុ៦០ឆ្នាំម្នាក់ ដោយចោទប្រកាន់ពីបទ «លួចចិញ្ចៀនពេជ្រ និងជំរិតទារប្រាក់» ។

ក្រោយទទួលបានពាក្យបណ្ដឹង របស់លោកផ្កាយ២ យឹម វុទ្ធី នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានកោះហៅលោកយាយ ជង សៀមឆេង ឲ្យចូលបំភ្លឺ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។

ទាក់ទិននឹងបញ្ហានេះដែរ យោងតាមហ្វេសប៊ុកមួយឈ្មោះ «សេង សុវណ្ណ មង្គល» ដែលជាកូនប្រុសលោកយាយ ជង សៀមឆេង កាលពីថ្ងៃទី២៨ កក្កដា បានសរសេរថា «ឯណាយុត្តិធម៌ ! ម្ដាយខ្ញុំ​រើសបាន​ចិញ្ចៀន​កណ្តាល​ថ្នល់​សោះ ​មិនដឹង​ថាចិញ្ចៀន​បុគ្គល​ណាទេ​ តែបែរជា​លោក​ផ្កាយ២ ចោទថា ​ម្ដាយខ្ញុំ​ជាអ្នក​លួច​ចិញ្ចៀន​ទៅវិញ ។ រូប​ភាព​ មានហើយ​ហេតុ​អី​បាន ថា ​គ្រួសារខ្ញុំ​លួច​ចិញ្ចៀន​ប្រទេស​ខ្មែរ​មាន​យុត្តិធម៌​ទេ​ សម្រាប់​គ្រួសារ​របស់​ខ្ញុំ​ តើគ្រួសារ​របស់​ខ្ញុំ​ទទួល​បាន​យុត្តិធម៌​យ៉ាងណា​»។

ទន្ទឹមគ្នានោះដែរ ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី ហ៊ុន ស៊ីណាត បានលើកឡើងជាមតិយោបល់ ក្នុងហ្វេសប៊ុកដែរថា «បើតាមខ្ញុំមើលភស្តុតាងក្នុង Camera មានជាក់ស្តែង ឃើញនឹងភ្នែកច្បាស់ ប៉ុណ្ណឹង ហើយ លោកផ្កាយ គាត់ហ៊ានប្តឹង ក្នុងលក្ខណៈបំបែកសំណុំរឿងទៀត ។ គួរតែ លោកផ្កាយ ធ្វើការសម្របសម្រួល នឹង លោកយាយ ទើបជាការប្រសើរនិងមានភាពថ្លៃថ្នូរ ក្នុងនាមជាអ្នកមានឋានៈ ក្នុងសង្គមកុំយកផ្កាយមកធ្វើស្រែបុណ្យ ធ្វើបាបរាស្ត្រទន់ខ្សោយបែបនេះមិនល្អទេ» ៕