ស្លាប់ ​៥​នាក់ និង​របួស​ ១៦​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​២៩ កក្កដា​

0

ភ្នំពេញ៖ យ៉ាងហោចណាស់​ មាន​មនុស្ស​ចំនួន ​៥​នាក់ ​(​ស្រី​២​នាក់​)​ បាន​ស្លាប់ របួសធ្ងន់​៩​នាក់ ​(​ស្រី​៣​នាក់​) និង​របួសស្រាល​៧​នាក់ ​(​ស្រី​២​នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៩ កក្កដា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​២១​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៨​លើក ៕