​ថ្ងៃ​២៩ កក្កដា​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ២៦ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ៥៧​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៥៧​នាក់​ (​ស្រី​២​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន ២៦​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៩ ខែកក្កដា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ​៥៧​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​២៥​នាក់ និង​ប្រើប្រាស់ ៣២​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​២៩ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៩៨,៥៥​ក្រាម និង​៦​កញ្ចប់​តូច ។​

+​លទ្ធផល​ខាងលើ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ៨​អង្គភាព​៖ ១ / មន្ទីរ​៖ ជួញដូរ ៣​ករណី ឃាត់​៣​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ១១,៤៦​ក្រាម​។​ ២ / បន្ទាយមានជ័យ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ១០​នាក់ ចាប់យក​Ice ១៨,៤៨​ក្រាម​។​ ៣ / បាត់ដំបង​៖ ជួញដូរ ៤​ករណី ឃាត់ ៥​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ២៣,៩១​ក្រាម​។​ ៤ / កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៤៤,៦៩​ក្រាម​។​ ៥ / ពោ​ធ៍​សាត់​៖ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់​។​ ៦ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ និង​អនុវត្តន៍​ដីកា ២ ចាប់ ២​នាក់ ចាប់យក​Ice ០,០១​ក្រាម​។​ ៧ / ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច​។​ ៨ / រាជធានី​ភ្នំពេញ ៖ ជួញដូរ ៣​ករណី ឃាត់ ៦​នាក់ ប្រើប្រាស់ ៥​ករណី ឃាត់ ១០​នាក់ ចាប់យក​Ice ៣​កញ្ចប់​តូច ៕