វៀតណាម បញ្ជូននិសិ្សតកម្ពុជា ២៩នាក់ ដែលបានបញ្ចប់ការសិក្សា ត្រឡប់មកស្រុកកំណើតវិញ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧:០០ នាទី ស្ថានទូតសហការជាមួយ សាកលវិទ្យាល័យវេជ្ជសាស្រ្ត និងឱសថសាស្រ្តថៃប៊ិញ បានបញ្ជូននិសិ្សតកម្ពុជា ២៩ នាក់ ដែលបានបញ្ចប់ការសិក្សាត្រឡប់ ទៅកម្ពុជាពីព្រលានយន្តហោះ Noi Bai ទីក្រុងហាណូយទៅកាន់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ និងបន្តដំណើរឆ្ពោះទៅកាន់កម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិ បាវិត-ម៉ុកបាយ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតកម្ពុជា ប្រចាំវៀតណាម។