ភ្នំពេញ៖ លោក ផែង វណ្ណៈ ស្រូតរួសរាន់ទៅខេត្តកំពត់ ទាំងខ្លួនឈឺ ក្រោយពីសមត្ថកិច្ច បានរកឃើញបុរសម្នាក់ ដែលជេរប្រមាថ រូបលោកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។
លោក ផែង វណ្ណៈ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា «សូមអរគុណសមត្ថកិច្ច នគរបាលខេត្តកំពត ដែលបានរកឃើញម្ចាស់គណនី ហ្វេសប៊ុក Try Seanghai បានឆាប់រហ័ស ។ ពេលនេះទោះបីខ្ញុំឈឺក៏ខ្ញុំឡើងទៅ ខេត្តកំពតឥលូវដែរ ដើម្បីទៅដាក់ពាក្យបណ្តឹង» ។ ពេលនេះឈ្មោះ Try Seanghai បានមកដល់កន្លែងនគរបាលហេីយ ។