ភ្នំពេញ៖ មានអ្នកខ្លះលើកជាទស្សនៈថា ដីប្រើប្រាស់យូរហើយ លែងគ្រោះថ្នាក់ហើយ! ទស្សនៈបែបនេះគ្រោះថ្នាក់ណាស់ សំរាប់សុវត្ថិភាពប្រជាពលរដ្ឋ ព្រោះថាគ្រាប់មីនតោន និងសំណល់ជាតិផ្ទុះ កប់ជ្រៅៗ មិនអាចសន្មត់ថា មានសុវត្ថិភាពល្អគ្រប់គ្រាន់ ដោយគ្រាន់តែដីនោះ បានប្រើប្រាស់ច្រើនឆ្នាំ និងភ្ជួររាស់កាប់កាយច្រើនលើកច្រើនសារ គ្មានគ្រោះថ្នាក់និងមិនឃើញ សំណល់ជាតិផ្ទុះអ្វីនោះទេ!
ជាមួយគ្នានេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានលើកឡើងថា “វិធានការត្រឹមត្រូវមានតែការ ប្រើប្រាស់បច្ចេកទេសនិងសំភារៈ ជំនាញ កំចាត់មីនប៉ុណ្ណោះទើបអាចរំដោះដី ដែលមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះនោះ ប្រកបដោយសុវត្ថិភាពពិតប្រាកដ! អ្នករៀបចំគោលនយោបាយ អ្នករៀបចំនីតិវិធីរំដោះផ្ទៃដីខែ្មរដែល រងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទាំងអស់ ត្រូវមានសីលធម៌ កាត្វកិច្ច ឆន្ទះ និងវិជ្ជាជីវៈ ក្នុងការងារនេះ ដើម្បីបង្ការទប់ស្កាត់ទិដ្ឋភាព បន្តគ្រោះថ្នាក់បែបនេះ” ៕