ភ្នំពេញ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៩នាក់បានស្លាប់ របួសធ្ងន់ ១១នាក់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅទូទាំងប្រទេសថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៨ កក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២០នាក់ គឺកើតឡើងដោយសារប៉ះទង្គិចចំនួន ១២លើក ៕