ភ្នំពេញ៖ ជនសង្ស័យចំនួន ៥៩នាក់ (ស្រី២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ៣៤ករណីទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង៥៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣៥នាក់ និងប្រើប្រាស់ ២៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៦៦៣,៦០ក្រាម និង២៧កញ្ចប់តូច ។
+លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១១អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤៦២,៤៩ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៩នាក់ ចាប់យកIce ១៤,៣៣ក្រាម។ ៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៤៥ក្រាម។ ៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ ៥ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១៧២,៥៦ក្រាម។ ៦ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១៩ក្រាម។ ៧ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,១០ក្រាម ៨ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។ ៩ / ឧត្តរមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ១០,៤៨ក្រាម។ ១០ / ត្បូងឃ្មុំ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤កញ្ចប់តូច។ ១១ / រាជធានីភ្នំពេញ៖ ជួញដូរ ៩ករណី ឃាត់ ១០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ២១កញ្ចប់តូច ៕