ភ្នំពេញ៖ កម្លាំងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ បាននាំខ្លួនមនុស្សប្រុស ៤នាក់ ដែលកំពុងចូលកាប់ទន្ទ្រាន ឆ្ការព្រៃ នៅក្នុងតំបន់ការពារ ធម្មជាតិ ឧទ្យនជាតិព្រះសីហនុរាមបញ្ជូនទៅ ស្នងការនគរបាលខេត្ត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ស្តីពីការនាំខ្លួនមនុស្សប្រុស ៤នាក់ ដែលកំពុងចូលកាប់ទន្ទ្រាន ឆ្ការព្រៃ នៅក្នុងតំបន់ការពារ ធម្មជាតិ ឧទ្យនជាតិព្រះសីហនុរាម នៅថ្ងៃ២៨ កក្កដានេះ។

