ភ្នំពេញ៖ លោក ចាន់ សុភាព អគ្គនាយករងនៃ អគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមចរចាផ្នែកទំនិញ បានលើកឡើងថា មិនត្រូវមានសុទិដ្ឋិនិយម និងគិតថា ប្រទេសចិនអាចចំណេញច្រើនជាកម្ពុជា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន ឲ្យសោះ ។
ក្នុងឱកាសសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលបញ្ចប់នៃ កិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា ចិន FTA នៅថ្ងៃទី២៨ កក្កដានេះ លោក ចាន់ សុភាព បានបញ្ជាក់ថា «ខ្ញុំគ្រាន់តែបញ្ជាក់ថា អ្វីដែលមានសំណួរមួយថា ចិននឹងអាចមានផលប្រយោជន៍ ពី FTA នេះច្រើនជាងកម្ពុជា គឺសុំឲ្យលុបបំបាត់នូវ ការគិតអវិជ្ជមាននេះចេញ ។ ទោះជាអត់មាន FTA នេះ ក៏កម្ពុជា នៅតែត្រូវការនាំទំនិញ មកពីចិនដដែល…កម្ពុជា សម្រុតពន្ធនាំចូលទំនិញទៅចិន បានច្រើនភាគរយជាងចិន ចឹងបានថា កុំឲ្យមានទុទិដ្ឋិនិយម និងមានគំនិតថា ចិនអាចចំណេញពី FTA នេះ ច្រើនជាងកម្ពុជា មិនមែនទេ» ។