ភ្នំពេញ៖ ជនសង្ស័យចំនួន ៣១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេស នៅថ្ងៃទី២៧ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ៣១នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២១នាក់ និងប្រើប្រាស់ ១០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៣០,៨៨ក្រាម និង៣កញ្ចប់តូច ។
+លទ្ធផលខាងលើ ៨អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៨អង្គភាព៖ ១ / មន្ទីរ៖ ជួញដូរ ៤ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៤៣ក្រាម។ ២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨៦ក្រាម។ ៣ / បាត់ដំបង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១០,២០ក្រាម។ ៤ / កំពង់ស្ពឺ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៩,១៣ក្រាម។ ៥ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ម ។ ៦ / កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៩ក្រាម។ ៧ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៤,៤៧ក្រាម។ ៨ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច ៕