ស្លាប់​ ៧នាក់ ​និង​របួស ១៥​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ថ្ងៃ​២៧ កក្កដា​

0

​ភ្នំពេញ៖ យ៉ាងហោចណាស់ ​មាន​មនុស្ស​ចំនួន​ ៧នាក់​បាន​ស្លាប់ របួសធ្ងន់​ ៨នាក់ និង​របួសស្រាល ៧នាក់ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​២៧ កក្កដា បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុបចំនួន​ ២២នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិចចំនួន​ ១២លើក ៕