ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ផ្ទុះមីនតោន នៅចំណុចក្នុងភូមិតាគ្រក ឃុំត្រែងស្រុក រតន:មណ្ឌល ខេត្តបាត់បង បានបង្កឱ្យអ្នកបេីកបរត្រាក់ទ័ររងរបួសធ្ងន់ និងខូចខាតត្រាក់ទ័រមួយគ្រឿង ។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា បានឲ្យដឹងតាមរយៈគេហទំព័រហ្វេសប៊ុកថា គ្រោះថ្នាក់នេះកេីត នៅពេលត្រាក់ទ័រកំពុង ភ្ជួរដីចំការស្វាយ! សូមសំដែងការសោកស្តាយ ចំពោះគ្រោះថ្នាក់កេីតឡេីង លេីដីចំការនិងជាដីលំនៅដ្ឋាន ដែលបានប្រេីប្រាស់ជាច្រេីនឆ្នាំមកហេីយ៕

