ភ្នំពេញ៖ ឯកឧត្តម លោកជំទាវ ជាគោរមងារ សម្រាប់មន្ត្រី ដែលមានឋានន្តរសក្ដិខ្ពស់ ក្នុងក្រុងកម្ពុជា ធិបតី បច្ចុប្បន្ន។ គោរមងារឯកឧត្តម លោកជំទាវ ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ តាមរយៈសំណើ របស់នាយករដ្ឋមន្ត្រី ឬតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់កងកម្លាំងរក្សាសន្តិភាព ជូនពិភពលោកបានឲ្យដឹងថាជន ដែលអាចមានគោរមងារជា ឯកឧត្តម លោកជំទាវ បានលុះត្រាតែមានតំណែង ឬឋានៈស្មើជា៖
– ប្រធាន អនុប្រធាន រដ្ឋសភា និងព្រឹទ្ធសភា
– នាយករដ្ឋមន្ត្រី
– ឧបនាយករដ្ឋមន្ត្រី
– ទេសរដ្ឋមន្ត្រី
– រដ្ឋមន្ត្រី
– រដ្ឋលេខាធិការ
– អនុរដ្ឋលេខាធិការ
– អគ្គនាយក
– សមាជិករដ្ឋសភា និងព្រឹទ្ធសភា
– ឯកអគ្គរាជទូត
– ក្រុមប្រឹក្សារាជធានី ខេត្ត
– អភិបាលរាជធានី ខេត្ត
ចំពោះ អស់លោកមន្ត្រីរាជការ អ្នកមុខអ្នកការ ដែលមានតំណែង ឬឋានៈស្មើនឹង តំណែងខាងលើ ទើប មានសិទ្ធិប្រើនូវគោរមងារឯកឧត្តម លោកជំទាវ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។
ចំណែក ឯ អស់ លោកដែលមានឋានន្តរសក្តិចាប់ពី ឧត្តមសេនីយ៍ត្រី (ផ្កាយ ១) ឡើងទៅ នៅក្នុងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ ឬ កងរាជអាវុធហត្ថ មិនមែនសុទ្ធតែមានងារ ជាឯកឧត្តម លោកជំទាវទេ តែបើ អស់ លោក អ្នក បំរើការងារជាអគ្គនាយកឡើងទៅ នៅក្នុងក្រសួងនានា នោះ ទើបមានគោរមងារ ជា ឯកឧត្តម លោកជំទាវ ម្យ៉ាងទៀតលុះត្រាណាតែ លោកជាទីប្រឹក្សាជំនួយការ លេខាធិការ ឫជាមន្ត្រី ដែលមានឋានៈស្មើក្នុងមុខតំណែងខាងលើ ទើបមានគោរមងារជា ឯកឧត្តម លោកជំទាវ។
ចំណែកឯនៅតាមរាជធានី ខេត្ត មានតែអភិបាលខេត្តតែប៉ុណ្ណោះ ដែលមានងារជា ឯកឧត្តម លោកជំទាវ រី ឯអភិបាលរងឯទៀត មានងារត្រឹមលោកលោកស្រីតែប៉ុណ្ណោះ តែបើអភិបាលរង រាជធានីខេត្តនោះជាទីប្រឹក្សា ជំនួយការ លេខាធិការ ឬជាមន្ត្រីដែលមានឋានៈស្មើ ក្នុងមុខតំណែង ខាងលើ ទើបមានងារជា ឯកឧត្តម លោកជំទាវ។
បើស្វាមី មានងារជាឯកឧត្តម ហើយនោះ ភរិយារបស់ជននោះ ក៏មានគោរមងារជា លោកជំទាវ ដោយស្វ័យប្រវត្តិ៕