ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឲ្យដឹងថា កាលពីសប្តាហ៍មុន ឯកអគ្គរាជទូត Kang បានជួបជាមួយ អ្នកស្រី សេង វណ្ណា នៅខេត្តតាកែវ ហើយគាត់បានចែករំលែករឿងរ៉ាវរបស់គាត់ ជាកសិករនិងអ្នកទទួលផលពី គម្រោងប្រព័ន្ធធារាសាស្ត្រថ្មី ដែលបានសង់ដោយ កម្មវិធីខ្សែសង្វាក់ តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ។
អ្នកស្រី វណ្ណា បាននិយាយថា “ ពីមុន ខ្ញុំអាចធ្វើស្រែបានតែម្តងក្នុងមួយឆ្នាំ នៅលើផ្ទៃដី ៦ ហិកតា ។ ប៉ុន្តែជាមួយនឹងម៉ាស៊ីន បូមទឹកថ្មី ឥឡូវនេះខ្ញុំអាចធ្វើស្រែបានពីរឬបីដងក្នុងមួយឆ្នាំ។ វាបានជួយឱ្យខ្ញុំបង្កើន ប្រាក់ចំណូល ជាមួយនឹងពេលវេលា និងកំលាំងស្មើមុន ប៉ុន្តែចំណាយតិច ជាងមុន”៕