យី! គ្រាន់តែមិនដងទឹកឲ្យផឹក ប្ដីចិត្តអប្រិយធាក់ប្រពន្ធ មួយជើងប្រកាច់ស្លាប់ភ្លាមៗ

0

ភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្រោយពី បុរសជាប្តីត្រឡប់មកពីផឹកស៊ី ជាមួយមិត្តភក្តិស្រវឹង បានចូលដេកក្នុងខ្ទម នៅ ក្នុងការដ្ឋានសំណង់មួយកន្លែង ទាំងថ្ងៃ យ៉ាងស្កប់ស្កល់ លុះ ពេលភ្ញាក់ឡើងស្រេកទឹក ក៏បានប្រើ ប្រពន្ធទៅ ដងទឹក ឲ្យផឹកលុះ ប្រពន្ធមិនព្រមទៅ ជា ហេតុធ្វើ ឲ្យបុរសជា ប្តី ខឹងសម្បារយ៉ាងខ្លាំង រួចក៏ធាក់ប្រពន្ធ បណ្ដាល ឲ្យដួលប្រកាច់សន្លប់ស្ដូកស្ដឹង បន្ទាប់មកបុរសជា ប្តី ក៏បានបញ្ជូនប្រពន្ធទៅ កាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ បន្ទាន់ភ្លាមៗដែរ ប៉ុន្តែ ពេលទៅ ដល់មន្ទីរពេទ្យ ស្ត្រីជា ប្រពន្ធបានបាត់បង់ជីវិតទៅហើយ ។ ពាក់ព័ន្ធនឹងករណីនេះ បុរសជាប្តី បានឆ្លើយបដិសេធថា ខ្លួនមិនបានវាយទាត់ធាក់នោះទេ គឺស្ត្រីជា ប្រពន្ធដួល បាត់បង់ជីវិតដោយខ្លួនឯង ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់ មួយកន្លែង មានទីតាំងស្ថិតនៅ ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រហូតដល់វេលា ម៉ោងជិត ៦ ល្ងាច ថ្ងៃ ដដែលទើបមានការភ្ញាក់ផ្អើល ដល់កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះ ទៅ ឃាត់ខ្លួនជនសង្ស័យ ជា ប្ដីនាំទៅ សាកសួរនិងចាត់ការតាមច្បាប់ ។

ជនសង្ស័យជាប្តី ឈ្មោះ ឆែម ងិហ៍ អាយុជាង៣០ឆ្នាំ មុខរបរកម្មករសំណង់ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ សុខ ឃុន អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ហើយអ្នកទាំងពីរ រស់នៅ ក្នុងភូមិកណ្តាល ឃុំផ្ទះរូង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបានមកស្នាក់នៅ ធ្វើ ជាកម្មករសំណង់ក្នុងខ្ទម កើតហេតុខាងលើ ។

តាមប្រភពពីអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ ជា ប្ដីបានចេញទៅ ផឹកស៊ី ជាមួយមិត្តភក្កិ នៅ ខាងក្រៅរហូតដល់ស្រវឹងធ្លាក់ភ្នែក ទើបវិលត្រឡប់ទៅ កាន់ខ្ទម ស្នាក់នៅ វិញរួចបានចូលដេកទាំងថ្ងៃ លុះដល់វេលា ម៉ោង ២ និង ៣០ នាទីរសៀល ថ្ងៃ កើតហេតុ ទើបភ្ញាក់ហើយស្រេកទឹកមិន ទៅ ដងផឹកដោយខ្លួនឯងនោះ ទេ បែរជា ប្រើ ប្រពន្ធ ឲ្យទៅ ដងទឹកឲ្យផឹក ប៉ុន្តែ ប្រពន្ធមិនព្រមទៅ ជា ហេតុធ្វើ ឲ្យជនសង្ស័យជា ប្ដី ផ្ទុះ កំហឹងលោតធាក់ ១ ជើង ចំចង្កេះ បណ្ដាលឲ្យ ស្ត្រីរងគ្រោះជា ប្រពន្ធ ដួលប្រកាច់សន្លប់បាត់មាត់ឈឹង ។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលឃើញប្រពន្ធសន្លប់ ជនសង្ស័យជា ប្តី បានលើកប្រពន្ធដាក់លើ ភ្លៅ ហើយខំប្រឹងធ្វើ ចលនា បេះដូង សង្គ្រោះ បឋម ប៉ុន្តែ នាងមិនបានដឹងខ្លួនឡើយ ទើបស្រែកហៅ អ្នកជិតខាង ឲ្យជួយនាំយកប្រពន្ធទៅ កាន់មន្ទីរពេទ្យ ដើម្បី ជួយសង្គ្រោះ បន្ទាន់ ។លុះ ពេលទៅ ដល់មន្ទីរពេទ្យ គ្រូពេទ្យមិនអាចជួយសង្គ្រោះ បានឡើយ ហើយស្ត្រីជា ប្រពន្ធក៏បានបាត់បង់ជីវិត ទើបក្រោយមកដឹកសពត្រឡប់ មកកាន់ទីកន្លែង កើតហេតុ វិញ នា វេលា ល្ងាច ថ្ងៃ កើតហេតុបង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ បន្ទាប់មកកម្លាំង កងរាជអាវុធហត្ថ ខណ្ឌពោធិ៍ សែនជ័យ បានចុះ ទៅ ធ្វើការឃាត់ខ្លួន បុរសជា ប្ដី នោះ នាំទៅធ្វើការ សាកសួរនិងចាត់ការ តាមច្បាប់តែ ម្ដង ៕