ឃាត់ខ្លួនជនជាតិកូរ៉េ ២នាក់ ដកហូតគ្រឿងញៀនជាង ១គីឡូក្រាម (វីដេអូ)

0

ភ្នំពេញ៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៣ កក្កដា បានចុះបង្ក្រាប និងឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូង ២នាក់ ករណីជួញដូរគ្រឿងញៀនឆ្លងដែន ពីកម្ពុជាទៅកូរ៉េ នៅចំណុចមុខអាផាតមិនវីសឌឹម (WISDOM APARTMENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្តទៅឆែកឆេរបន្ទប់ 3D ក្នុងអាផាតមិន WISDOM APARTMENT និងបន្ទប់លេខ F1 E12 ជាន់ទី១២ អផាតមិន DIAMOND HOME1 ដែលបានជួលស្នាក់នៅ ។

ជនសង្ស័យទាំង ២នាក់មានឈ្មោះ ៖ ១- SONG MIN SOO ភេទប្រុស កើតឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M717071112 “មានដីកាស្វែងរកចាប់ខ្លួន របស់នគរបាលអន្តរជាតិ (និវេទន៍ក្រហម)” ។ ២-ឈ្មោះ CHOI MIN YOUNG ភេទប្រុស កើតឆ្នាំ១៩៧០ ជនជាតិកូរ៉េ។

វត្ថុតាងសារធាតុញៀន ចាប់បានរួមមាន៖ ១/ប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ជាង 1389.53g ២/រថយន្ត ១គ្រឿង ៣/ទូរស័ព្ទ ៣គ្រឿង ៤/ជញ្ជីងថ្លឹង ២គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នសង័្សយ ព្រមទាំងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញ បានបញ្ជូនមកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី ៕