ភ្នំពេញ៖ សមត្ថកិច្ចខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៣០នាក់ ស្រី ៨នាក់ ពីបទលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ ស្ថិតនៅចំនុចប៊ូទិកវិហារា ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៤និង០០នាទីរសៀល ។
បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះ ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅស្នាក់ការ ត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី ៕
