ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលគំរាមកំហែងសម្លាប់ម្តាយមីងនឹងខ្វែវ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហើយរត់គេចខ្លួន ទៅនៅលើកំពូលភ្នំត្បែងមានជ័យ ស្ថិតនៅក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំងគោកឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ជនសង្ស័យមានឈ្មោះ អែម បញ្ញា អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅជិតសាលាបៀលប្រាយ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជនសង្ស័យខាងលើបាន លីកាំបិតខ្វែវដើរកាប់គេឯងតាមផ្លូវ និងកាប់ម៉ូតូ រួមទាំងបើករថយន្ត ពលរដ្ឋមួយគ្រឿងគេច ទៅទុកចោលនៅស្រុកប្រាសាទបាគងទៀតផង ករណីនេះសមត្ថកិច្ចខេត្តសៀមរាប បានខិតខំស្រាវជ្រាវ និងតាមប្រមាញ់ជនសង្ស័យ អស់រយៈពេលជិតមួយសប្តាហ៍ ទើបឃាត់ខ្លួនបាន ។
បច្ចុប្បន្នសមត្ថកិច្ចបាននាំជនសង្ស័យ មកកាន់ខេត្តសៀមរាប និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ៕



