ចិន អនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ៦ នាំចេញផ្លែចេកកម្ពុជា ទៅកាន់ទីផ្សារចិន

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ រដ្ឋបាលគយប្រទេសចិន បានសម្រេចអនុញ្ញាតក្រុមហ៊ុន Sing He Yi Agriculture Co., Ltd និង ក្រុមហ៊ុនកសិកម្មផ្សេងទៀតសរុបចំនួន៥ ជាសហគ្រាសចម្ការ និង រោងចក្រវេចខ្ចប់នាំចេញ​ផ្លែចេកនៃប្រទេសកម្ពុជា ទៅកាន់ប្រទេសចិនលើកទី៤ ។ នេះបើយោងតាមស្ថានទូតចិន ។

រហូតមកដល់បច្ចុប្បន្ននេះ ចម្ការចេកក្នុងប្រទេសកម្ពុជា ដែលបានចុះឈ្មោះមានចំនួនរហូតដល់ ១៥ ក្រុមហ៊ុន ការដាំដុះដំណាំចេកមានចំនួនជាង ៨០០០ ហិកតា និងមានរោងចក្រវេចខ្ចប់ចំនួន ២១ កន្លែង បានជួយលើកកម្ពស់យ៉ាងល្អប្រសើរ លើសមត្ថភាពកែច្នៃផលិតកម្ម ទម្រង់នៃការនាំចេញ និងការប្រកួតប្រជែងរបស់ ដំណាំចេកនៅក្នុងប្រទេសកម្ពុជា ៕