ភ្នំពេញ៖ យ៉ាងហោចណាស់មាន មនុស្សចំនួន ៤នាក់បានស្លាប់ របួសធ្ងន់៤នាក់ និងរបួសស្រាល៤នាក់ (ស្រី២នាក់) នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅទូទាំងប្រទេស ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសចេញដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៤ កក្កដា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន១២នាក់ គឺកើតឡើងដោយសារប៉ះទង្គិច ចំនួន៦លើក ៕