ថ្ងៃ​២៤ កក្កដា​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ២១ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៤៣​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៤៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ២១​ករណី​ ទូទាំងប្រទេស នៅ​ថ្ងៃទី​២៤ ខែកក្កដា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​ ៤៣​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣១​នាក់ និង​ប្រើប្រាស់ ១២​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​២៤ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ២៣,៧​ក្រាម និង​១​កញ្ចប់​តូច ។​

+​លទ្ធផល​ខាងលើ ៨​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ៨​អង្គភាព​៖ ១ / មន្ទីរ​៖ ជួញដូរ ១២​ករណី ឃាត់ ២៣​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ៥,០៦​ក្រាម​។​ ២ / បន្ទាយមានជ័យ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ០​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ១,៨០​ក្រាម​។​ ៣ / បាត់ដំបង​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់​។​ ៤ / កំពង់ចាម​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់​។​ ៥ / កណ្ដាល​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ៤,៥៧​ក្រាម​។​ ៦ / ក្រចេះ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។​ ៧ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១០,៨០​ក្រាម​។​ ៨ / ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១,៤៧​ក្រាម ៕