ភ្នំពេញ៖ រមណីយដ្ឋានប្រាសាទព្រះវិហារ គឺជាតំបន់រមណីយដ្ឋាន (បេតិកភណ្ឌ វប្បធម៌ និង ធម្មជាតិ) គ្របដណ្ដប់លេីផ្ទៃដីជាង 20គីឡូម៉ែត្រ ស្មេីនិង (23,000ហិចតា) ក្នុងនោះរួមមាន 07ភូមិ ស្ថិតក្នុងឃុំស្រអែម ដែលជាភូមិរណបតំបន់ បេតិកភ័ណ្ឌប្រាសាទព្រះវិហារ រួមមាន ភូមិ ធម្មជាតិសម្ដេចតេជោ, ភូមិ ស្រអែមខាងជេីង, ភូមិ ចំបក់សែនជ័យ , ភូមិ ស្ទឹងខៀវតេជោ, ភូមិ គោលប្រាំបី , ភូមិ តេជោសែនជ័យ, និង ភូមិ តេជោបុស្សស្បូវ។នេះបើយោងតាមក្រសួងទេសចរណ៍។
សក្ដានុពលតំបន់ រមណីយដ្ឋានប្រាសាទព្រះវិហារ គឺមាន 04 កន្លែងសំខាន់ៗ៖
ទី1ៈ មាន 07 ភូមិ ជាភូមិរណបជំុវិញតំបន់រមណីយដ្ឋាន
ទី2: សារមន្ទីរធម្មជាតិមានផ្ទៃដី 170ហិចតា
ទី3: តំបន់ការពារព្រៃឈេី
ទី4: ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕


