ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអះអាងថា រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងថ្មីចំនួន២៦ទីតាំងផ្សេងទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុង ។
ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធនិងដាក់ឱ្យដំណើរការឆ្លងកាត់ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ ស្ថិតនៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០នេះ លោក អភិបាលក្រុង បានលើកឡើថា «ស្ពានអាកាសថ្មើរជើងមុខផ្សារដើមគ គឺជាសមិទ្ធផលថ្មីមួយនៃការចូលរួមដោះស្រាយបញ្ហាចរាចរណ៍បានមួយចំណែក។ រាជធានីភ្នំពេញនឹងមានស្ពានអាកាសថ្មើរជើងថ្មីចំនួន២៦ទីតាំងផ្សេងទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភំ្នពេញ។ !
លោកបន្តថា សមិទ្ធផលថ្មីៗនឹងលេចចេញ ជារូបរាងបណ្ដើរៗ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចខិតខំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលគ្រោងនឹងស្ថាបនាកែលម្អ ដើម្បីលើកកម្ពស់សោភ័ណភាព និងចូលរួមចំណែកដោះស្រាយ បញ្ហាមួយចំនួន ដែលជាតម្រូវចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភំ្នពេញ៕


