ភ្នំពេញ៖ រាជរដ្ឋាភិបាល តាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៤ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី១៥) ជូនបងប្អូនកម្មករនិយោជិតសរុបចំនួន ៧,២៧៧ នាក់ នៅរោងចក្រ សហគ្រាសចំនួន ៧ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

