ថ្ងៃ​២៣ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន ១៧ករណី ឃាត់ខ្លួន​ជនសង្ស័យ​ ៣៩​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ៣៩នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​​ប​ង្ក្រា​ប ​បទល្មើស​គ្រឿងញៀន​ចំនួន ​១៧​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​២៣ ខែកក្កដា ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​៣៩​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣២​នាក់ និង​ប្រើប្រាស់៧នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប ​ក្នុង​ថ្ងៃទី​២៣ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(Ice) = ២៩,៩៦ក្រាម និង៥កញ្ចប់តូច
-មេតំហ្វេតាមីន(Wy) = ០,៦២ក្រាម។

+លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប៖

-នគរបាល ១១អង្គភាព៖ ១/បន្ទាយមានជ័យ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ១,៩១ក្រាម។ ២/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៣,១៤ក្រាម និងWy ០,៦២ក្រាម។ ៣/កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១៤នាក់ ចាប់យកIce ៥កញ្ចប់តូច។ ៤/កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់ ៥/កំពត៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២០,០១ក្រាម។ ៦/កណ្ដាល៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៧/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,១២ក្រាម។ ៨/ពោធ៍សាត់៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៧ក្រាម។ ៩/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់ ចាប់យកIce ០,៤០ក្រាម។ ១០/ប៉ៃលិន៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ១១/ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ១,៩១ក្រាម។

-កងរាជអាវុធហត្ថ ១អង្គភាព៖ ១/កំពង់ឆ្នាំង៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២,០ក្រាម ៕