ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារអន្តរក្រសួង ចុះសិក្សាស្រាវជ្រាវលើករណី កាប់រានទន្ទ្រាន កាន់កាប់ដីព្រៃខុសច្បាប់ នៅខេត្តមណ្ឌលគិរី

0

ភ្នំពេញ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្ដីសម្រេច ស្ដីពី ការបង្កើតក្រុមការងារ អន្តរក្រសួង ដើម្បីចុះសិក្សាស្រាវជ្រាវ លើករណីការកាប់រានទន្ទ្រាន កាន់កាប់ដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី ។