ភ្នំពេញ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងថា ខេត្តតាកែវជាប់ឈ្មោះ ជាខេត្តអធិរាជពងទាកូន ។
ក្នុងសន្និសទីសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តតាកែវ” នៅថ្ងៃទី២៣ កក្កដានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា «សព្វថ្ងៃទូទាំងខេត្តតាកែវ មានទាចំនួន ១.៦១២.៩៧០ក្បាល ចិញ្ចឹមជាលក្ខណៈគ្រួសារ និងមានកសិដ្ឋានចំនួន ១៧២កន្លែង និងកន្លែងភ្ញាស់ពងទាចំនួន ៧២កន្លែង ហើយសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខេត្តតាកែវ ជាអធិរាជពងទាកូន» ។
លោកអភិបាលខេត្ត បន្ថែមថា ខេត្តមានផ្ទៃដីសម្រាប់ ធ្វើកសិកម្មសរុបចំនួន ៣.៧៥៤,៤៣គីឡូម៉ែត្រការ៉េ ក្នុងនោះផ្ទៃដីដែល មានសក្តនុភាពក្នុងការ ផលិតកម្មកសិកម្មចំនួន ២៦៤.០០០ហិកតា ក្នុងនោះសម្រាប់ធ្វើស្រូវវស្សាមានចំនួន ១៨០.០០០ហិកតា និង សរូវរដូវប្រាំង មានចំនួន ៨០.០០០ហិកតា ៕