ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ កក្កដា បានប្រកាសពីការផ្ដល់ វគ្គសិក្សាភាសាអេស្ប៉ាញ តាមអនឡាញ (Online) របស់ ប្រទេសកូឡំប៊ី សម្រាប់មន្ត្រីរាជការកម្ពុជា ។
ក្រសួងអប់រំបញ្ជាក់ថា រាជរដ្ឋាភិបាលកូឡុំប៊ី បានសម្រេចផ្ដល់ វគ្គសិក្សាភាសាអេស្ប៉ាញ តាម Online ដល់មន្ត្រីរាជការកម្ពុជា។ ម៉ោងសិក្សាមួយចំនួន ត្រូវបានធ្វើឡើង តាមរយៈ Video Conference ដើម្បីបង្កើនការសន្ទនា របស់សិស្ស និង សកម្មភាពផ្សេងទៀត ដែលទាក់ទង នឹងវប្បធម៌កូឡុំប៊ី។
– វគ្គសិក្សាមានរយៈពេល ៣ខែ (៦-១០ ម៉ោង/១សប្ដាហ៍)
– ផុតកំណត់៖ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០៕