Ian Wright៖ បិ​សា​ច​ក្រ​ហ​ម​កំ​ពុ​ង​តា​ម D​o​n​n​y V​a​n d​e​ B​e​e​k ពី A​a​j​x

0

អតីតកីឡាករឆ្នើមរបស់ក្លឹបកាំភ្លើងធំ Arsenal លោក Ian Wright នៅថ្ងៃនេះបានធ្វើការលើកឡើងថាក្លឹបបិសាចក្រហម Man United គឺកំពុងតែតាមដានស្ថានភាពរបស់កីឡាករ Donny van de Beek យ៉ាងកៀកកិតបំផុត។
តាំងតែពីដើមមក កីឡាករហូឡង់រូបនេះ គឺមានព័ត៌មានថាបានទាក់ទងជាមួយនឹង Old Trafford រួចទៅហើយ ប៉ុន្តែយោងតាមការចេញផ្សាយរបស់កាសែតហូឡង់ De Telegraaf នៅសប្តាហ៍ក៏បានអះអាងដែរថា រឿងនេះគឺជាការពិត។
លោក Wright បាននិយាយថា៖ ខ្ញុំបានលឺថា Donny van de Beek ដែលកំពុងលេងឲ្យក្លឹប Ajax គឺកំពុងក្លាយទៅជាគោលដៅអទិភាពបន្ទាន់របស់ Man United ហើយអ្វីដែលខ្ញុំអាចមើលឃើញ ប្រសិនបើវានឹងក្លាយទៅជាការពិតនោះ de Beek នឹងអាចលេងនៅតំបន់បម្រើកណ្តាលជាមិនខាន៕

ប្រែសម្រួល៖ Lee