កម្ពុជា នៅតែមានគោលដៅអាទិភាព ក្នុងការនាំចេញអង្ករឲ្យបាន ១លានតោនក្នុងមួយឆ្នាំ 

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែមានគោលដៅអាទិភាព ក្នុងការនាំចេញអង្ករឲ្យបាន ១លានតោន ក្នុងមួយឆ្នាំ ខណៈកម្ពុជានៅសល់ស្រូវប្រមាណជិត ៦លានតោន ជារៀងរាល់ឆ្នាំ ។

នេះជាការលើកឡើងរបស់ សម្ដេចតេជោ ក្នុងពិធីសំណេះសំណាលជាមួយ បងប្អូនប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ ។