ភ្នំពេញ៖ ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្មហើយកន្លងមកខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានឲ្យដឹងបន្ថែមថា« ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាតាំងពីសម័យដូនតាយើងមកម៉្លេះ។ ប្រជាពលរដ្ឋខ្មែរ ស្ទើរទូទាំងប្រទេសសុទ្ធសឹង ជាអ្នកប្រកបរបរកសិកម្ម។ពេលនេះជាឱកាសល្អបំផុត ក្នុងការជញរុញវិស័យកសិកម្ម នៅទូទាំងប្រទេស អោយកាន់តែរីកចម្រេីន»៕