ភ្នំពេញ៖ ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេស នៅថ្ងៃទី២០ ខែកក្កដា ។ ក្នុងចំណោមជនសង្ស័យទាំង ២៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន១៤នាក់ និងប្រើប្រាស់ ១៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២០ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន(ice) = ៩,១៧ក្រាម និង៩កញ្ចប់តូច ។
+លទ្ធផលខាងលើ ៩អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ៩អង្គភាព៖ ១/បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ២/បាត់ដំបង៖ ជួញដួរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៥នាក់ ចាប់យកIce ៧,៦៤ក្រាម។ ៣/កំពង់ស្ពឺ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៤/កំពត៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,០ក្រាម។ ៥/កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៣៣ក្រាម។ ៦/ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣កញ្ចប់តូច។ ៧/ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់។ ៨/សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,២០ក្រាម។ ៩/រាជធានីភ្នំពេញ៖ ជួញដួរ ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៦នាក់ ចាប់យកIce ៦កញ្ចប់តូច ៕