ប្រយ័ត្នរន្ទះនិង ខ្យល់កន្រ្តាក់! កម្ពុជានឹងមានភ្លៀងធ្លាក់ពី តិចទៅច្រើន

0

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍ថាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន នៅតាមតំបន់មួយចំនួន ហើយអាចមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ផងដែរ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាសធទាប និងខ្យល់មូលសុងនិរតី អូសបន្លាយនិង មានឥទ្ធិពលមធ្យមកលើកម្ពុជា។

ក្រសួងបន្តថាស្ថានភាព បែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់ វាលទំនាបកណ្តាលនឹង អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ។ ជាមួយគ្នានោះក៏មានផ្នែកខ្លះអាចមានភ្លៀងខ្លាំង។  ចំណែកបណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ ។  និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រវិញ ក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុង កម្រិតពីខ្សោយទៅមធ្យម។

ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋសូមបង្កើន ការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចនឹងកើត មានជាយថាហេតុផងដែរ ៕