ប្លែកៗ! យកគ្រាប់មីន សែនទេវតា

0

ភ្នំពេញ៖ លោក ហេង រតនា អគ្កនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានបង្ហាញនៅអារម្មណ៍ហួសចិត្តមួយ ដោយឃើញប្រជាកសិករមួយ បានប្រមូលគ្រាប់មីន ទៅដាក់ក្នុងរានទេវតាិ ដែលទើបនឹងទិញដាក់ចំការ។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ លោក ហេង រតនា បានសរសរយ៉ាងដូច្នេះថា «ចេះរកនឹកឃេីញ ទិញរានទេវតារួចយកគ្រាប់មិនទាន់ផ្ទុះ ដាក់ក្នុងរានទេវតានោះឱ្យជួយហ្នង!! »

លោកបន្តថា គ្រាប់មីននិងចំរ៉ូង ដែលប្រជាពលរដ្ឋ ប្រមូលដាក់មួយកន្លែង ហេីយកំលាំងសុីម៉ាក់ ដាក់ស្លាកសញ្ញាសំគាល់ សុវត្ថិភាពនិងដេីម្បី ដំណេីរការដោះបន្សាបគ្រាប់មីន! ៕