ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ នេះ បានបង្ហើបឱ្យដឹងថា សមត្ថកិច្ចជំនាញ កំបុងស្រាវជ្រាវ ដើម្បីនាំខ្លូនម្ចាស់គណនី ហ្វេសប៊ុក « Saran Narita»ដែលបានបង្ហោះវីដេអូ សិចស៊ីហួសហេតុ ធ្វើអោយប៉ះពាល់ដល់ កិត្តិយស និង សេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។
ជាមួយគ្នានេះ បានបង្ហោះវីដេអូ បែបនេះ គឺ បានបំពាននឹងអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមិនអនុញ្ញាតអោយអ្នកលក់តាមអនឡាញ Live លក់ផលិតផលរបស់ខ្លួន ដោយបញ្ចេញភាពសិចស៊ីហួសហេតុពេក នោះទេ ៕

