ភ្នំពេញ៖ ជនសង្ស័យចំនួន ៣៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២១ករណីទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកក្កដា ។ ក្នុងចំណោមទាំង ២១ករណី មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៧ករណី និងប្រើប្រាស់ ៤ករណី ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៥,៩០១ករណី ឃាត់មនុស្ស ១១,៧៤១នាក់ (ស្រី៧៤២នាក់) ៕