ស្លាប់​ ២នាក់ ​និង​របួស ​១០​នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​១៩ កក្កដា​

0

​ភ្នំពេញ៖ យ៉ាងហោចណាស់​ មាន​មនុស្ស​ចំនួន ​២​នាក់​បាន​ស្លាប់ របួសធ្ងន់​៥​នាក់ និង​របួសស្រាល ​៥​នាក់ ​(​ស្រី​ម្នាក់​) នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ នៅ​ទូទាំងប្រទេស​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ ។​

​យោងតាម​ទិន្នន័យ​ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូទាំងប្រទេស​ចេញ​ដោយ ​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃទី​១៩ កក្កដា​ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​១២​នាក់ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច ចំនួន​៧​លើក ៕