ក្រសួងធម្មការ ប្រាប់ឲ្យបញ្ឈប់ប្រើប្រាស់រថយន្ដ ពាក់ស្លាកលេខវត្តមិនត្រឹមត្រូវ ផ្ទុយនឹងច្បាប់

0

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានប្រកាសប្រគេន-ជូនដំណឹង ព្រះមេគណ លោកប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានី-ខេត្ត ត្រូវផ្សព្វផ្សាយគ្រប់វត្តអារាម ឲ្យបញ្ឈប់ការប្រើប្រាស់រថយន្ដដែលបំពាក់ ស្លាកលេខវត្ត មិនត្រឹមត្រូវ ដោយដាក់ឈ្មោះវត្តនៅលើរថយន្ដ ផ្ទុយនឹងស្មារតីនៃអនុក្រឹត្យស្ដីពី «ការចុះ បញ្ជីផ្ដល់បណ្ណសម្គាល់យានជិនិះ និងបំពាក់ស្លាកលេខសម្គាល់យានជំនិះ» ។