សមត្ថកិច្ច កំពុងតាមរកស្ដ្រីខ្មែរ សញ្ជាតិអាមេរិកម្នាក់ ដែលបានលួចរត់ចេញ កន្លែងធ្វើចត្តាឡីស័ក

0

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា សមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវរក ស្ដ្រីខ្មែរសញ្ជាតិអាមេរិកម្នាក់ ឲ្យត្រឡប់ធ្វើចត្តាឡីស័កវិញ ក្រោយពីស្ត្រីរូបនេះ បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងនៅថ្ងៃទី១៨ កក្កដានេះថា «បុគ្គលដែលមានរូបថត និងឈ្មោះនៅក្នុងប៉ាស្ព័រនេះ គឺគាត់បានរត់ចេញពីកន្លែង ធ្វើចត្តាឡីស័កពិតប្រាកដមែន ហើយបច្ចុប្បន្ននេះ អាជ្ញាធរលោកកំពុងតែ ស្វះស្វែងស្រាវជ្រាវរកបុគ្គលនេះ»។

ពាក់ព័ន្ធបញ្ហានេះលោកស្រី ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានឃើញស្ត្រីរូបនេះ ត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរ មូលដ្ឋានភ្លាមៗ ដើម្បីយកគាត់មកធ្វើចត្តា ឡីស័កឡើងវិញ ៕