ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងនៅថ្ងៃទី១៨ កក្កដានេះថា ដោយមានកិច្ចការ និងសម្របសម្រួលល្អ របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប ស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និស្សិតកម្ពុជាចំនួន ៤៣ នាក់ (ក្នុងចំណោមនិស្សិតសរុប ១០៨នាក់ ដែលកំពុងសិក្សានៅប្រទេសអេហ្ស៊ីប) និងសិក្ខាកាមយោធាកម្ពុជាចំនួន ១០០នាក់ នៅសហព័ន្ធរុស្ស៊ី នឹងធ្វើដំណើរមកមាតុភូមិវិញ ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី តាមជើងហោះហើរលេខ MH 754 នៅវេលាម៉ោង ១២:០០ ហើយនឹងមកដល់ទីក្រុងភ្នំពេញ នៅវេលាម៉ោង ១៣:០០ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ស្អែកនេះ ។