ស្លាប់​ ១០​នាក់ និង​របួស​ ២១​នាក់​ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅថ្ងៃ១៧ កក្កដា

0

ភ្នំពេញ​៖​ យ៉ាង​ហោច​ណាស់​ មាន​មនុស្ស​ចំនួន​ ១០នាក់​ (​ស្រីម្នាក់​)​បាន​ស្លាប់​ របួសធ្ងន់​១៥​នាក់​ (​ស្រី​ ៥នាក់​)​ និង​របួសស្រាល​ ​៦​នាក់​ (​ស្រី​ម្នាក់)​ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​កើតឡើង​នៅ​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២០​ ។​

យោង​តាម​ទិន្នន័យ ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ទូ​ទាំង​ប្រទេស​ចេញ​ដោយ​ នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១៧​ កក្កដា បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន ៣១​នាក់​ គឺ​កើតឡើង​ដោយសារ​ប៉ះទង្គិច​ ចំនួន​៩​លើក​ ៕