ថ្ងៃ១៧ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​១៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​៥០​នាក់

0

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ៥០​នាក់ ​(​ស្រី​២​នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​​ប​ង្ក្រាប ​បទល្មើស​គ្រឿងញៀន​ចំនួន​ ​១៩​ករណី​ទូទាំងប្រទេស នៅ​ថ្ងៃទី​១៧ ខែកក្កដា​ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ​៥០​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​៣៣​នាក់ និង​ប្រើប្រាស់ ១៧​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​១៧ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៤៦,៦២​ក្រាម និង​៧០​កញ្ចប់​តូច ។​

​+លទ្ធផល​ខាងលើ ៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប៖

-នគរបាល ៩​អង្គភាព​៖ ១/មន្ទីរ​៖ ជួញ​ដួ​រ ៣​ករណី ឃាត់ ១០​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ២០,៣២​ក្រាម​។ ២/បន្ទាយមានជ័យ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៧​នាក់ ចាប់យក​Ice ៥,០៦​ក្រាម​។ ៣/បាត់ដំបង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១,៦៨​ក្រាម​។​ ៤/កំពង់ចាម​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៦​នាក់ ចាប់យក​Ice ៣៩​កញ្ចប់​តូច​។​ ៥/កណ្ដាល​៖ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ០,០៦​ក្រាម​។​ ៦/កោះកុង​៖ ជួញដូរ ១​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៤,៥២​ក្រាម​។​ ៧/ពោ​ធ៍​សាត់​៖ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ០,៣៧​ក្រាម​។​ ៨/សៀមរាប​៖ អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​ ៩/ព្រះសីហនុ​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ៥​នាក់ ចាប់យក​Ice ១៤,៦១​ក្រាម​។​

​-កងរាជអាវុធហត្ថ ២​អង្គភាព​៖ ១/កណ្ដាល​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ៣០​កញ្ចប់​តូច​។​ ២/រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច ៕