គិតរហូតដល់ពេលនេះ មានជនបរទេសជាង ១៦ម៉ឺននាក់ បានចុះបញ្ជីស្នាក់នៅកម្ពុជា តាមប្រព័ន្ធព័ត៌មានវិទ្យា

0

ភ្នំពេញ៖ អគ្គនាយកនៃ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានលើកឡើងថា គិតរហូតមកដល់ ពេលនេះ មានជនបរទេសជាង ១៦ម៉ឺននាក់ បានចុះបញ្ជីស្នាក់នៅប្រទេសកម្ពុជា តាមប្រព័ន្ធព័ត៌មានវិទ្យាមាន ខណៈជាក់ស្ដែងវត្តមានជនបរទេស ស្នាក់នៅកម្ពុជាមានតែជាង ១១ម៉ឺននាក់ប៉ុណ្ណោះ ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី១៧ កក្កដានេះ នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែ នៃការរីករាលដាលជំងឺកូវីដ១៩ កម្ពុជាទទួលជនបរទេស ជាង ១លាននាក់ ខណៈរយៈពេលដូចគ្នា នៃឆ្នាំ២០១៩ មានជាង ៣លាននាក់ ។

លោកនាយឧត្ដមសេនីយ៍ ក៏បានសំណូមពរ ដល់ម្ចាស់ទីតាំង ម្ចាស់លំនៅដ្ឋាន ម្ចាស់អគារ ជាដើម ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យការងារ ប្រសិទ្ធភាព តម្លាភាព ព្រោះការងារទាំងនេះកំណត់ដោយច្បាប់។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ច្បាស់ៗថា ប្រសិនបើមានម្ចាសទីតាំងណាមួយ ឲ្យជនបរទេសស្នាក់នៅ ហើយមិនសហការ ជាមួយសម្ថកិច្ចនឹង ទទួលពិន័យតាមផ្លូវច្បាប់ ៕