ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ណុប វី អគ្គនាយករងអន្ដោប្រវេសន៍ បានថ្លែងឲ្យដឹងថា គិតចាប់ពីបង្កើតអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ នាឆ្នាំ២០១៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២០ ជនបរទេសខុសច្បាប់ចំនួន ១៧.២៣០នាក់ មាន១០៤សញ្ជាតិ ត្រូវបានបណ្ដេញចេញពី ប្រទេសកម្ពុជា ។
យោងតាមរបាយការណ៍ លទ្ធផលការងារប្រចាំឆមាសទី១ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានបង្ហាញថា ជនបរទេសដែលកំពុងជាប់ឃុំ ក្នុងពន្ធនាគារនៅទូទាំងប្រទេសគិតត្រឹម ខែមិថុនា ឆ្នាំ២០២០ មានចំនួនសរុប១.៨៧៤នាក់ ស្រី២៤៩នាក់ មានចំនួន៤៥សញ្ជិត ។ ភាគច្រើនជាងគេ គឺជនជាតិ វៀតណាម៧៤៩នាក់ ស្រី១៦៨ ,ចិន៧២៧នាក់ ស្រី២៤នាក់ ,នីហេ្សរីយ៉ា៧៣នាក់ ស្រី១នាក់ ,ថៃ៦៨នាក់ ស្រី២៦។ ក្នុងនោះ ជនដែល ត្រូវចោទមានចំនួន៥៨៩នាក់ ស្រី៥៤នាក់ ,ជនជាប់ចោទ មានចំនួន៣០៩នាក់ ស្រី២៧នាក់ ,ពិរុទ្ធជន មានចំនួន៦៨៣នាក់ ស្រី៩៤នាក់ ,ទណ្ឌិត មានចំនួន២៩៣នាក់ ស្រី៧៤នាក់។
ឧត្តមសេនីយ៍ឯក ណុប វី បញ្ជាក់ថា ជនបរទេសរងគ្រោះ ដោយឧប្បទ្ទវហេតុផ្សេងៗ ចំនួន២១១នាក់ លើ១៣២នាក់ ក្នុងនោះស្លាប់ដោយសារជំងឺ១០០ លើ៥៤ នាក់, ឃាតកម្ម៤នាក់ លើ០០នាក់, អត្តឃាដ១៤នាក់ លើ ១នាក់ ដោយគ្រោះថ្នាក់ ចរាចរណ៍៥នាក់ លើ០៨នាក់ និងរងគ្រោះដោយអំពើផ្សេងៗ ចំនួន៨៨នាក់ លើ៣៧នាក់ ៕